ផ្អើលបណ្តាញសង្គម! យុវជនថ្នាក់ទី ៤ ប្រកាស​សុំ​ប្រកួត​ចំណេះ​ដឹង​ទល់​នឹង​កូន​លោក​ហ៊ុន​សែន​ទាំងបី




កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០១៧ នេះ ក្នុងឱកាសប្រារព្វ ពិធីបិទទ្វារទំនប់វារីអគ្គីសនីសេសាន សម្ដេចហ៊ុនសែន បានផ្ញេីសារដល់អ្នកវិភាគថា មុននឹងវិភាគអ្វីមួយត្រូវ ពិនិត្យរដ្ឋធម្មនុញ្ញជាគោល ព្រោះមានអ្នកវិភាគខ្លះ បកស្រាយបែប ងងឹតងងុល មិនយល់ពីតថភាពច្បាប់ ជាពិសេសការវិភាគមួយជ្រុងដោយមិនយល់ច្បាស់លាស់ថាអ្វីទៅជាតួនាទីរបស់ អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ។
ក្នុងការផ្ដាំផ្ញេីនេះទៀតសោត សម្ដេចបានចំអកថា “អស់លោក សមត្ថភាពប៉ុនអស់លោកនេះ មិនបានស្មេីនឹងកូនរបស់ខ្ញុំ» បណ្ឌិតរបស់អស់លោក មិនបានស្មេីនឹងកូនរបស់ខ្ញុំទេ ខ្ញុំសុំប្រដៅ អស់លោកពូកែហេីយ តែអស់លោកមិនមានបណ្ឌិតខាងយោធាទេ វាខុសគ្នាត្រង់កន្លែងនេះ កុំមកចង់លេងជាមួយខ្ញុំជាឪពុក លេងតទល់ជាមួយកូនខ្ញុំទាំង៣ទៅ ពេញចិត្តមួយណាអាចជ្រេីសបាន។”





ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដូច្នេះ យុវជនម្នាក់ដែលមានរហ័សនាមថា សុខសុវណ្ណ វឌ្ឍនា សារពង្សបានប្រតិកម្មទៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ William Guang ថា “បេីមានឱកាសសង្ឃឹមថា ខ្ញុំដែលជាពលរដ្ឋសាមញ្ញថ្នាក់ទាបដូចធូលីនេះ មានឱកាសសាកល្បងសមត្ថភាពជាមួយកូនសម្ដេច កូនសម្ដេច៣នាក់ហ្នឹងនរណាក៏បានដែរ តែខ្ញុំរៀនបានថ្នាក់ទី៣ ទី៤ទេ។ ដោយហេតុតែរៀនបានតិចល្ងង់ខ្លៅច្រេីនក្នុងអារម្មណ៍ចង់ប្រកួតមួយទល់នឹង៣តែម្ដង ជារឿយៗបេីសម្ដេចនិយាយត្រូវខ្ញុំតាមគាំទ្រដល់ផេកសម្ដេចតែបេីសម្ដេចនិយាយមិនត្រូវដូចរឿងនេះ ខ្ញុំសុំរិះគន់កែលំអរសម្ដេច។”

បុរសដដែលនេះបានបន្ថែមថា៖ “នេះជាសក្ខីកម្មបញ្ជាក់ថា រាស្ត្រតូចទាបនៅកម្ពុជាក៏មានសិទ្ធសេរីភាពពេញលេញសុំប្រកួតនឹងកូនថ្នាក់ដឹកនាំដែរ បេីគ្រាន់តែប្រកួតគ្នាធម្មតាមានស្អីធំដុំ មានអ្វីគួរអោយខ្លាច ស្មានតែនៅអាមេរិក ប្រទេសមហាអំណាចបិតាប្រជាធិបតេយ្យហ្នឹង រាស្ត្រសាមញ្ញដែលមានសិទ្ធសុំប្រកួតជាមួយកូនថ្នាក់ដឹកនាំឬ ? កាលនោះលឺសូរមេធាវីប្រទេសក្រីក្រមួយនោះសុំស្រលាញ់កូនប្រធានាធិបតី អូបាម៉ា គ្មានមិនមេីលមុខគ្នាផង។”

កន្លងមកយុវជនម្នាក់នេះ តែងតែទទួលបាននូវការគាំទ្រជាច្រើនពីបណ្តាយុវជនតាមបណ្តាសង្គមហ្វេសប៊ុក ក៏ព្រោះតែវាចារមិនចេះរីងស្ងួតចំពោះប្រតិកម្មនានា ជុំវិញបញ្ហានយោបាយនិងសង្គម ដោយឃ្លោងឃ្លានីមួយៗរបស់បុរសរាង្គស្វិតចិត្តខ្លាំងនេះ ពិតជាចាក់ដោតចិត្តយុវជនក្នុងសម័យសង្គ្រោះជាតិនេះខ្លាំងបំផុត។ ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែកញ្ញាកន្លងទៅថ្មីៗនេះ យុវជន បានបង្ហោះសារជាកំណាព្យមួយឃ្លាថា៖



“និយាយត្រង់ៗអាចគេទេីសចិត្ត
និយាយការពិតគេទេីសសោតា
និយាយទ្រពងទេីបបានដុល្លា
និយាយការពារទេីបឆាប់ឡេីងធំ”

William Guang បញ្ជាក់ថា៖ ខ្ញុំមិនដឹងថាខ្ញុំនិយាយបែបម៉េចទេ គ្រាន់តែដឹងថាមានបងប្អូនជាច្រេីនគាំទ្រការនិយាយរបស់ខ្ញុំ អរគុណចំពោះការគាំទ្រកន្លងមកបេីមានបញ្ហាអ្វីមិនហ៊ាននិយាយ អាចប្រាប់ខ្ញុំគ្រប់ពេលអ្វីដែលជួយបានខ្ញុំនឹងជួយអោយអស់លទ្ធភាព៕
Share this video :

Post a Comment

 
រក្សាសិទ្ធគ្រប់យ៉ាងដោយ CafeKhmer © ២០១៧