

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស របស់កូរ៉េខាងជើងបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក គឺលោក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាម មកលើកូរ៉េខាងជើងមុន។
យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើរបស់លោក Ri Yong-ho អគ្គរដ្ឋទូតកូរ៉េខាងជើង ដែលបានទទូចថា ជម្រើសទាំងអស់ស្ថិតនៅលើតុ សម្រាប់ក្រុងព្យុងយ៉ាង ហើយថា ប្រទេសជាតិរបស់លោក សូមរក្សាសិទ្ធិក្នុងការចាត់វិធានការ រួមទាំងការបាញ់ទម្លាក់យន្តហោះ ទម្លាក់គ្រាប់បែក ជាយុទ្ធសាស្ត្រអាមេរិក ទោះបីជាយន្តហោះនោះ មិនស្ថិតនៅក្នុងលំហរ អាកាសរបស់កូរ៉េខាងជើងក៏ដោយ។
បើតាមមន្ត្រីរបស់កូរ៉េខាងជើង បាននិយាយទៅអ្នកយកព័ត៌មាន នៅទីក្រុងញូវយ៉កថា «ពិភពលោកទាំងមូល គួរតែចងចាំយ៉ាងច្បាស់ថា គឺសហរដ្ឋអាមេរិក ដែលបានប្រកាសសង្គ្រាមមុន មកលើប្រទេសរបស់យើង»។
មន្រ្តីទូតកូរ៉េខាងជើង បានបន្ថែមទៀតថា ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសសង្គ្រាម លើប្រទេសរបស់យើង យើងនឹងមានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិក្នុងការបាញ់ទម្លាក់ យន្តហោះទម្លាក់គ្រាប់បែក ជាយុទ្ធសាស្រ្ត របស់សហរដ្ឋអាមេរិក សូម្បីនៅពេលយន្តហោះនោះ មិនស្ថិតនៅក្នុងដែនអាកាស របស់ប្រទេសយើងក៏ដោយ៕
ប្រភព: Dap-News
Post a Comment