ទោះបីជារឿង “ខូចចិត្តអាជីព” បានថត និងបញ្ជាំងរួចរាល់ជាយូរណាស់ហើយក្តីក៏ ពិធីការិនី សុខ សុម៉ាវត្តី ជាមួយកីឡាករជម្រើសជាតិ និងក្នុងក្លឹបបឹងកេត លោក លី វ៉ាហេត គេតែងតែសង្កេតឃើញអ្នកទាំង២តែងតែមានការបង្ហោះរូបភាពផ្អែមល្ហែម និងជាពិសេសអ្នកនាង សុខ សោម៉ាវត្តី តែងតែមកលើកទឹកចិត្តកីឡាករ លី វ៉ាហេត រាល់ការប្រកួត និងទៅណាមកណាជាមួយគ្នាមិនដាច់ បង្កឲ្យមានការសង្ស័យថាអ្នកទាំង ២ កំពុងមានទំនាក់ទំនងលើសពីអ្នករួមការងារ។

ជាក់ស្តែងថ្មីៗនេះអ្នកទាំងពីរបានថតស្ពតឲ្យសម្អាងការ Soy Bts Soy Bts នៅខេត្តសៀមរាប រួមជាមួយនឹងភាពសិទ្ធស្នាល និងផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រកោតសរសើរថាពិតជាសាកសមនឹងគ្នា។ ដោយអ្នកនាង សុខ សុម៉ាវត្តី បានបង្ហោះរូបភាពរួមជាមួយនឹងសារដែលមានន័យថា៖ កាលពីមុនតែងតែឆ្ងល់អើយសែនឆ្ងល់ថាហេតុអីម្នាក់ហ្នឹងម៉េចក៏មើលចេះតែមុខគេគ្រប់ជំហ៊ានអញ្ចឹង បើថតរូបគឺថាឃើញតែមើលមុខគ្រប់ post តែឥលូវយល់ហើយថាហេតុអី គឺទង្វើតូចតាចដែលគេហៅថា «យកចិត្តទុកដាក់» ដែលមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន និយាយពីមនុស្សគ្រប់រូបមិនមែនបុគ្គលទេកុំច្រលំណា៕

Post a Comment