
លោក Peypey Dy មានអ្នកគាំទ្រយ៉ាងច្រើនហើយម្ចាស់ក្រុមហ៊ុននានា ក៏ដូចជាម្ចាស់ហាងផ្សេងៗ តែងតែធ្វើការទំនាក់ទំនងរូបលោកដើម្បីធ្វើការថតវិដេអូឃ្លីបខ្លីៗ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ទើបធ្វើអោយតារារូបនេះហាក់ដូចជាមានទីផ្សារខ្ពស់ លើសតារាសំដែងនានាមួយចំនួនថែមទៀតផង។ អ្វីដែលគេចាប់អារម្មណ៏ខ្លាំងបំផុតនោះគឺតើ Peypey Dy ស្រលាញ់មនុស្សស្រី ដូចមនុស្សប្រុសធម្មតា រឺទេ? ចម្ងល់មួយនេះនៅតែមិនអាចបកស្រាយបានទោះបីជា Peypey Dy បានបង្ហោះសារនៅលើ Facebook ខ្លួនជាមួយនឹងរូបថតអោបគ្នាថា៖ “ដល់ពេលហេីយ មិនគួរលាក់បាំងទៀតទេ អរគុណអូនដែលចូលមកក្នុងជីវិតបង អរគុណដែលមិនប្រកាន់អតីតកាលរបស់បង អរគុណដែលព្រមបន្តដំណេីរទៅមុខជាមួយបង ហេីយអរគុណដែលហ៊ានទទួលយកអ្វីគ្រប់យ៉ាងជារបស់បង សន្យាថានឹងកាន់ដែអូនអោយជាប់”











Post a Comment