ទីបំផុត​អ្នក​នាង ​អ៊ុំ​ គន្ធា បានឡើងឆាកបង្ហើរសំនៀងតាមកញ្ចក់ទូរទស្សន៍ជាថ្មីម្តងទៀតហើយ

អ្នកនាង អ៊ុំ គន្ធា ជាអតីតតារាចម្រៀងយ៉េៗដ៏​លេចធ្លោ​ម្នាក់​តាំង​ពី​ទសវត្ស​៩០ជាង តាម​រយៈ​កាយវិការ​រាំ​ និងជាតារាសុិចសុីលេខ១ ប្រចាំឆ្នាំ១៩៩៩ ហើយ​គាត់​ក៏​ជា​តារា​ម្នាក់​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​ នៅ​ក្នុង​វិស័យ​សិល្បៈ​យ៉ាងខ្លាំង ប៉ុន្តែ​ក្រោយ​មក​ជីវិត​គាត់​ក៏​បាន​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ជា​ច្រើន​រហូតមកដល់បច្ចុប្បន្ននេះធ្វើឲ្យរូបអ្នកនាងបានធ្លាក់ខ្លួនដុនដាបរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ហើយថែមទាំងមានផ្ទុកមេរោគអេដស៍នៅក្នុងខ្លួនថែមទៀតផង។

ក្រោយពេលដឹងពីភាពលំបាកវេទនារបស់អ្នកនាង អ៊ុំ គន្ធា មក គេសង្កេតឃើញសិល្បករ សិល្បការនីជាច្រើនបាននាំគ្នាជួយប្រមូលថវិកាពីសប្បុរសជនយកមកប្រគល់ជូនអ្នកនាង ដើម្បីជួយសម្រាលទុកលំបាកជីវភាពប្រចាំថ្ងៃរបស់គាត់។ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ អ្នកនាង អ៊ុំ គន្ធា ត្រូវបានលោក ចាឬទ្ធី អញ្ចើញមកឡើងច្រៀងនៅឆាកទូរទស្សន៍​អាសុីអាគ្នេយ៍ក្នុងកម្មវិធី ​តន្ត្រី​មហាជន​ ហើយក្រោយពីបង្ហើរសំនៀងចប់ គេសង្កេតឃើញមហាជនជាច្រើនបាននាំគ្នាសប្បាយចិត្ត និងសាទរវត្តមានរបស់អ្នកនាង និងសង្ឃឹមថា បណ្តាទូរទស្សន៍ផ្សេងទៀតនឹងអញ្ចើញអ្នកនាងឡើងច្រៀងបន្តទៀត ដើម្បីជួយសម្រាលជីវភាពរបស់អ្នកនាង៕
Share this video :

Post a Comment

 
រក្សាសិទ្ធគ្រប់យ៉ាងដោយ CafeKhmer © ២០១៧