
ថ្មីៗនេះតារាសម្តែងលោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺ និងកំពុងប្រកាសស្វែងរកឈាមជាបន្ទាន់ ធ្វើឲ្យមហាជន និងសិល្បករ សិល្បការនី ជាច្រើនបានសម្តែងនូវភាពភ្ញាក់ផ្អើល និងសម្តែងក្តីអាណិត ព្រោះមិននឹកស្មានថាសុខៗលោកស្រាប់តែដេកឈឺបែបនេះសោះ។ ជាក់ស្តែងអ្នកនាង ទូច ស្រីលក្ខ័ បានសម្តែងភាពតក់ស្លុត ដោយបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
ថ្ងៃនេះខ្ញុំពិតជាស្លុតមែនទែនពេលដែលបានដឹងថាដៃគូសំដែងរបស់ខ្ញុំ កំពុងឈឺជាទំងន់ដែលឥឡូវគាត់ត្រូវការឈាមជាបន្ទាន់ហេីយអ្វីដែលធ្វេីប្អូនជួយបងបានមានលុយបន្តិចបន្តួចជូនបងហេីយខ្ញុំដឹងថាមិនច្រេីនទេតែអ្វីដែលយេីងអាចជួយគ្នាបានគឺពេលលំបាកនេះហេីយ។អរគុណដល់បងស្រី ចន ច័ន្ទលក្ខិណា ដែលបានយកចិត្តទុកដាក់រាល់បញ្ហារបស់សិល្បះ គាត់យំពេលឃេីញពួកយេីងមកដល់ហេីយអ្វីដែលសំខាន់មកទល់ពេលនេះជំងឺគាត់នៅមិនទាន់ដឹងថាយ៉ាងណានេាះទេ៕



Post a Comment