ទៀតហើយ យុវជនសុំប្រកួតនិងកូនសម្តេចតេជោ ប្រកួតបានហៅលោក ជុំ កុសលជា សត្វសេក ជួយបន្ទរ

ភ្នំពេញ៖ យុវជនម្នាក់មានអាខោនហ្វេកបុក William Guang ដែលចិត្តសើងហ៊ានសុំ ប្រកួតសមត្ថភាពជាមួយ កូនប្រុសទាំង បីរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី បានសសេរកំណាព្យ មួយដ៏ខ្លីមួយប្រៀបធៀបលោក ជុំ កុសល ទៅនិងសត្វសេក ជួយ បន្ទរ។

ការឆ្លើយឆ្លងសារ រវាងលោក ជុំ កុសលនិង William Guang បានធ្វើឡើងបន្ទាប់ពី William Guangស្នើរសុំប្រកួតសមត្ថភាពជាមួយកូនប្រុសទាំងបី របស់សម្តេចតេជោ កាលពីថ្ងៃទី២៥ កញ្ញា នៅតាមបណ្តាញសង្គមហ្វេកបុក។ក្រោយពីWilliam Guang សសេរបង្ហោះនៅលើហ្វេកបុក លោក ជុំ កុសល សសេរសំណេរតបទៅ William Guang វិញថា សមត្ថភាពប្អូន នៅស្ទើរណាស់មិនអាចទៅប្រៀបធៀបជាមួយកូនៗទាំងបីនាក់របស់សម្តេចតេជោបានទេ គួរដាក់ខ្លួនសុំជាកូនសិស្សវិញល្អជាង ។លោក ជុំ កុសល សសេរថា «ប្អូនប្រុសអើយ បងគ្រាន់តែឃើញអត្ថបទខ្លះដែលប្អូនបានសរសេរ កន្លងមកបងអាចវាយតម្លៃកំរិតចំណេះដឹងប្អូនច្បាស់ណាស់ ។ បងក៏ធ្លាប់ជាសាស្ត្រាចារ្យ ម្នាក់ដែលធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកគរុកោសល្យនិងសិក្សាផ្នែកមុខវិជ្ជាចិត្តវិជ្ជាបានច្រើនដែរ ។ គ្រាន់តែឃើញសំណេររបស់ប្អូនបីបួនប្រយោគ បងវាយតម្លៃបានយ៉ាងច្បាស់ថា ប្អូននៅស្ទើរណាស់ប្អូនប្រុស ។ ប្អូនមិនអាចទៅប្រៀបធៀបជាមួយកូនៗទាំងបីនាក់របស់សម្តេចតេជោបានទេ ។ យកល្អប្អូនគួរដាក់ខ្លួនសុំជាកូនសិស្សវិញល្អជាង» ។

មិនបង្អង់យូឡើង យុវជនម្នាក់ដែលចិត្តសើងហ៊ានសុំ ប្រកួតសមត្ថភាពជាមួយ កូនប្រុសទាំង បីរបស់ សម្តេច តេជោ បានសសេរសារជាកំណាព្យមួយតបទៅលោក ជុំកុសល វិញ ថា «ចិញ្ចឹមសេកមួយ ពេលមានទុក្ខព្រួយ សេកជួយបរិយាយ ចិញ្ចឹមសេកល្អ មិនខ្លាចអស់បាយ ហុចលុយអោយចាយ សេកជួយបន្ទរ»។មើលតាមកំណាព្យ របស់យុវជននោះ មិនខុសពីហៅលោក ជុំ កុសល ជាសេកនោះទេ ។

លោកWilliam Guang ក៏បានសសេរសារជាបន្តបន្ទាប់ទៀតថា «សូមអរគុណ នេះជាសក្ខីកម្មបញ្ជាក់ថា រាស្ត្រតូចទាបនៅកម្ពុជាក៏មានសិទ្ធសេរីភាពពេញលេញសុំប្រកួតនឹងកូនថ្នាក់ដឹកនាំដែរ បើគ្រាន់តែប្រកួតគ្នាធម្មតាមានស្អីធំដុំ មានអ្វីគួរអោយខ្លាច ស្មានតែនៅអាមេរិក ប្រទេសមហាអំណាចបិតាប្រជាធិបតេយ្យហ្នឹង រាស្ត្រសាមញ្ញដែលមានសិទ្ធសុំប្រកួតជាមួយកូនថ្នាក់ដឹកនាំឬ ?»។ សារមួយឃ្លាទៀតសសេរថា «ធំមិនប្រាកដថាខ្លាំងទេ បើធំមកប្រយុទ្ធនឹងតូចបានន័យថាអន់ តែបើធំមិនមកប្រយុទ្ធនឹងតូចក៏បានន័យថាអន់ យុទ្ធសាស្ត្រនេះស៊ុនអ៊ូរៀនចេះមុនគេ ហើយណាប៉ូឡេអុងក៏ធ្លាប់ប្រើយុទ្ធសាស្ត្រប្រហែលនេះដែរ យុទ្ធសាស្ត្រមិនមែនរៀនពីសៀវភៅមកទន្ទេញអួតដាក់ហ្វេសបុកឡើយ យុទ្ធសាស្ត្ររៀនទុកមកទប់ទល់ជាមួយមនុស្សចូលចិត្តអួតខ្លួនថាខ្លាំង កុំមានតែអញ កុំចេះតែអញ គេក៏ចេះដែរ…..!!! គ្រាន់តែគេមិនសូវនិយាយ»។

ពាក់ពន្ធ័និងបញ្ហានេះមិនអាចសុំការបំភ្លឺពី លោក ជុំ កុសល បន្ថែមថាទេ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០១៧ នេះ ក្នុងឱកាសប្រារព្វ ពិធីបិទទ្វារទំនប់វារីអគ្គីសនីសេសាន សម្ដេចហ៊ុនសែន បានផ្ញើសារដល់អ្នកវិភាគថា មុននឹងវិភាគអ្វីមួយត្រូវ ពិនិត្យរដ្ឋធម្មនុញ្ញជាគោល ព្រោះមានអ្នកវិភាគខ្លះ បកស្រាយបែប ងងឹតងងុល មិនយល់ពីតថភាពច្បាប់ ជាពិសេសការវិភាគមួយជ្រុងដោយមិនយល់ច្បាស់លាស់ថាអ្វីទៅជាតួនាទីរបស់ អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ។សម្ដេចបានចំអកថា «អស់លោក សមត្ថភាពប៉ុនអស់លោកនេះ មិនបានស្មើនឹងកូនរបស់ខ្ញុំ» បណ្ឌិតរបស់អស់លោក មិនបានស្មើនឹងកូនរបស់ខ្ញុំទេ ខ្ញុំសុំប្រដៅ អស់លោកពូកែហើយ តែអស់លោកមិនមានបណ្ឌិតខាងយោធាទេ វាខុសគ្នាត្រង់កន្លែងនេះ កុំមកចង់លេងជាមួយខ្ញុំជាឪពុក លេងតទល់ជាមួយកូនខ្ញុំទាំង៣ទៅ ពេញចិត្តមួយណាអាចជ្រើសបាន។

ក្រោយពីសម្តេចប្រកាសបែបនេះ រួចមកនៅថ្ងៃដដែល ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ William Guang បានប្រកាសនៅលើអាតខោនរបស់ខ្លួនថា«បើមានឱកាសសង្ឃឹមថាខ្ញុំដែលជាពលរដ្ឋសាមញ្ញថ្នាក់ទាបដូចធូលីនេះ មានឱកាសសាកល្បងសមត្ថភាពជាមួយកូនសម្ដេចកូនសម្ដេច៣នាក់ នឹងនរណាក៏បានដែរ តែខ្ញុំរៀនបានថ្នាក់ទី៣ ទី៤ទេ ដោយហេតុតែរៀនបានតិចល្ងង់ខ្លៅច្រើ នក្នុងអារម្មណ៍ចង់ប្រកួតមួយទល់នឹង៣តែម្ដង »។ លោក សសេរ បន្ថែមថា ជារឿយៗបើសម្ដេចនិយាយត្រូវខ្ញុំតាមគាំទ្រដល់ផេកសម្ដេចតែបើសម្ដេចនិយាយមិនត្រូវដូចរឿងនេះ ខ្ញុំសុំរិះគន់កែលំអរសម្ដេច។

ទោះបីជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ William Guang បានប្រកាស ចងសាកល្បងជាមួយ កូនសម្តេចទាំងបីយ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃនេះ នៅ មិនទាន់មានប្រតិកម្មណាមួយ ពីមន្ត្រីខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននៅឡើយទេ។

ប្រភព​  peoplenews.asia/15821
Share this video :

Post a Comment

 
រក្សាសិទ្ធគ្រប់យ៉ាងដោយ CafeKhmer © ២០១៧