New Videos from Youtube

ហេតុតែស្រលាញ់ពេក! អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ម្នាក់នេះត្រឡប់មកប្រឡង Cambodian Idol រដូវកាលទី៣ សង្ឃឹមថានឹងជាប់ប៉ុន្តែ….(មានវីដេអូ)

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ មកពីខេត្តសៀមរាប លោក អឿម រុន មានអាយុ២១ឆ្នាំ ក្រោយពីមិនបានទទួលជោគជ័យ ដោយបានធ្លាក់នៅវគ្គ live Show នៅយប់ថ្ងៃទី១៥ ខែធ្នូ នេះលោកក៏ត្រឡប់មកប្រឡង Cambodian Idol រដូវកាលទី៣។ លោកក៏មានក្តីសង្ឃឹមក្នុងការជាប់វគ្គ Judge Audition ដោយបានលើកយកនូវបទចម្រៀងដែលមានចំណងជើង “ប្ដីអ្នកក្រ”។ ប៉ុន្តែក្នុងការបកស្រាយបទចម្រៀងនៅមានកម្រិត អឿម រុន មិនបានទទួលជ័យជំនះ ទៅបន្តនាវគ្គក្រោយឡើង។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

អបអរសាទរ! កូនក្រុម សុគន្ធ នីសា កុមារី ឃុយ មុីហៀង ទទួលអាហារូបករណ៍ ១០០% រៀននៅសាលា វ៉េស្ទឡាញន៏ ហើយ


ក្រោយពីកូនក្រុម ឪក សុគន្ធកញ្ញា កុមារី សុខ សុជាតា ទើបតែត្រូវបានសាលាអន្តរជាតិអាស៊ាន ផ្តល់អាហារូបករណ៍នោះ។ ជាដំណឹងល្អមួយសម្រាប់ កុមារីឃុយ ម៉ីហៀង ដែលទទួលបានអាហារូបករណ៍ ១០០% រៀននៅសាលារៀន វ៉េស្ទឡាញន៏ រហូតដល់បព្ចាប់ថ្នាក់ទី ១២។

គួរបញ្ជាក់ផងដែលថា កូនក្រុម សុគន្ធ នីសា កុមារី ឃុយ មុីហៀង អាយុ១២ឆ្នាំ រូបនេះជាបេក្ខភាពដែលមានសមត្ថភាព មានទឹកដមសម្លេងពីរោះ ទោះបីជាពុំបានទទួលនូវជ័យលាភី The Voice Kids Cambodia ក្តីក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន។ ដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កុមារីរូបនេះសព្វថ្ងៃកំពុងរស់នៅក្នុងជីវភាពខ្វះខាត មានស្រុកកំណើតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕


















ប្រភព Komsan KhmerNote

ក្នុងវគ្គផ្តាច់ព្រ័ត្ត coach ព្រាប សុវត្ថិ បកស្រាយបទ “ថ្នម” ជាមួយនឹងកូនក្រុម ធ្វើឲ្យកក្រើក….. (មានវីដេអូ)


នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 បានឈានមកដល់ វគ្គផា្ដច់ព្រ័ត្រ ហើយ។ ក្រោយពីវិញ្ញាសារទីមួយបានបញ្ចប់ ក៏មានវិញ្ញាសារថ្មីដែលតម្រូវឲ្យ coach បកស្រាយរួមគ្នាជាមួយនឹងកូនក្រុម។ ជាក់ស្តែងលោក ព្រាប សុវត្ថិ បានបកស្រាយបទ “ថ្នម” ជាមួយនឹង កុមារា ឡុង លីគង្គ័ ពេជ្រ ថៃ បានយ៉ាងល្អ និងពិតជាប្លែកភ្នែកមែនទែន។ តោះទស្សនាការសម្តែងនៅខាងក្រោមនេះ៖

ឡុង​ លីគ័ង្គ ទទួលបានការ Like និង Share ច្រើនដាច់គេក្នុងហ្វេសបុកផេក The Voice Kid តែដោយសារមូលហេតុនេះ ទើបប្អូនចាញ់ ពេជ្រ ថៃ….

តាមរយៈអ្នកគាំទ្រ​លើទំព័រ​ Facebook Page The Voice Kids Cambodia ចំពោះ​ កុមារា​ កុមារី​ ទាំង​ ៦​ រូប​ ដែលឡើងមកប្រកួតវគ្គចុងក្រោយយើងឃើញថា​ កុមារា​ ឡុង​ លីគ័ង្គ ទទួលបានការ Like និង Share ច្រើនដាច់ពីគេតែម្តង តែនៅតែ ចាញ់កុមារា ពេជ្រ ថៃ ដោយសារតែអ្នកផ្ញើសារបោះឆ្នោត ផ្លូវការតាមប្រព័ន្ធទូរស័ព្ទ គឺទទួលបានតិចជាង។

បើតាមរូបភាព ដែលមានអ្នកចុច Like និង Share ច្រើនជាងគេគឺ៖​
១-​ កុមារា​ ឡុង​ លីគ័ង្គ​ បានការគាំទ្រ​ 38.4K comment 5.4k share 12.5k
២-​ កុមារី​ សុខ​ សុជាតា​ បានការគាំទ្រ​ 21.3K comment 3k share 8k
៣-​ កុមារី​ ឃុយ​ ម៉ី​ហៀង​ បានការគាំទ្រ​ 20.1k comment 2.4k share 3.6k
៤-​ កុមារា​ ពេជ្រ​ ថៃ​ បានការគាំទ្រ​ 18k comment 4.6 share 3.9k
៥-​ កុមារី​ រ៉ន​ ចាន់ឌីន​ បានការគាំទ្រ​ 16.9k comment 1.5k share 3.6k
៦-​ កុមារី​ ណូ​ ឈួស៊ីវហេង​ បានការគាំទ្រ​ 9k comment 1.1k share 757 ។

ថ្វីត្បិតតែការ Like និង Share បានច្រើនក៏ពិតមែន ប៉ុន្តែការ Like និង Share ទាំងអស់នេះ មិនបានរាប់បញ្ជូល ឬកំណត់ឲ្យបេក្ខជនណាម្នាក់ទទួលលទ្ធផលផ្លូវការនោះទេ សូមបងប្អូនមួយចំនួន កុំមានការយល់ច្រលំ និងបន្តការរិះគន់៕





អបអរសាទរ! កវីតូច ពេជ្រ ថៃ ជាម្ចាស់ពាន The Voice Kids Cambodia

រដូវកាលទី១កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ ផ្តាច់ព្រ័តបានរកឃើញម្ចាស់ពានហើយ ក្រោយពីបេក្ខជននៃក្រុមនីមួយៗបានបញ្ចេញសមត្ថភាពក្នុងប្រកួតអស់រយៈពេលជាច្រើនខែ។

ឆ្លងកាត់ការប្រឡងជាច្រើនវិញ្ញាសារទីបំផុត កុមារា ពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១។គួរបញ្ជាក់ផងដែលថាកុមារ នឹងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណើរកម្សាន្តបរទេស សរុបជាទឹកប្រាក់ ១០០ លានរៀល និងក្លាយជាតារាចម្រៀងអាជីពវ័យក្មេងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស៕

មកមើលប្រវត្តិដ៏កម្សត់របស់ Miss Grand កម្ពុជា ដែលធ្លាប់ត្រូវគេរិះគន់ថា ពុំស្អាត ពុំទាន់សម័យ ពុំឆ្លាតវ័យ


កញ្ញា ខ្លឹម ស្រីគា អាយុ ១៨ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ កញ្ញាបានក្លាយជា Miss Grand Cambodia ឆ្នាំ២០១៧ តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត Miss Grand International នៅប្រទេសវៀតណាម។ ក្រោយពីទទួលជ័យលាភីជា Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ទទួលនូវការរិះគន់ពីសំណាក់មហាជនមួយចំនួនថា កញ្ញាមានរូបសម្បត្តិ ពុំស្អាត ពុំទាន់សម័យ ពុំឆ្លាតវ័យ មិនសាកសមចំពោះតំណែងនេះ។ ប៉ុន្តែកាលពីយប់ថ្ងៃទី១២ ខែតុលា ក្នុងវគ្គប្រកួត “ឈុតតំណាងជាតិល្អបំផុត” កញ្ញា ខ្លឹម ស្រីគា បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” ជាមួយនឹងស្នាមញញឹមពោរពេញដោយភាពជឿជាក់ ធ្វើឲ្យមហាជនដែលធ្លាប់តែរិះគន់ បែរមកជាកោតសរសើរចំពោះសមត្ថភាព Miss Grand កម្ពុជា។

រួមជាមួយគ្នានោះផងដែលនៅថ្ងៃនេះយើងមកដឹងពីប្រវត្តិរបស់ កញ្ញា ខ្លឹម ស្រីគា ដែលបានតស៊ូក្លាយជា Miss Grand Cambodia 2017។ នាងជាយុវតីវ័យក្មេង ជាសិស្សវិទ្យាល័យធម្មតា ដែលកើតនៅក្នុងគ្រួសារដែលមានជីវភាពពុំសូវជាធូរធារ គេពុំសូវអោយតម្លៃ។ ដោយសារចង់ជួយក្រុមគ្រួសារ នាងក្រមុំ យុវតីវ័យក្មេងក៏បានចូលប្រលង Freshie Girl and Boy ឆ្នាំ២០១៧ តែមិនបានជោគជ័យ។ នាងជានារីសាមញ្ញចូលចិត្ត និយាយលេងច្រើន មិនចេះប្រកាន់ ឬឆ្មើងឆ្មៃ ទោះបីជាមនុស្សពុំសូវស្គាល់គ្នា។ ស្ថិតក្នុងវ័យពុំទាន់២០ឆ្នាំទេ តែនាងមានក្ដីស្រមៃ ហើយក៏មិនបោះបង់ នាងក៏បានចូលប្រកួតម្ដងទៀត គឺកម្មវិធី Miss Grand Cambodia 2017។

វាសនាពិតជាមើលមិនឃើញមែន នាងបានទទួលជ័យលាភីលេខមួយ ប៉ុន្តែការរិះគន់ក៏កើតឡើងទន្ទឹមគ្នា ថានាងពុំស្អាត មើលទៅពុំទាន់សម័យ ពុំឆ្លាតវ័យ។ តែមកដល់ពេលនេះស្រីគាបានផ្លាស់ប្ដូរយ៉ាងច្រើន ជាពិសេសនាងបានទទួលការរិះគន់ថាស្លៀកឈុតប្រពៃណីជាតិ មិនស្អាត ស្លៀកពាក់ពុំសមការប្រកួត ស្លៀករ៉ូបស្រែៗ តែនាងទទួលយកទាំងអស់ពុំដែលតបតម្ដងឡើង។ ពីយុវតីសិស្សវិទ្យាល័យ ពុំមានគេចាប់អារម្មណ៏ ប្រែរូបជាហង្ស តំណាងសាសន៍ខ្មែរ។ តំលៃអប់រំ: សូមកុំវាយតម្លៃមនុស្សលឿនពេក ទុកពេលខ្លះអោយគេ គេប្រហែលជាជោគជ័យមិនខាន។ សូមចូលរួមបោះឆ្នោតអោយ Miss Grand កម្ពុជាដោយគ្រាន់តែចុច link Miss Grand International ដើម្បី Vote៕



អីយ៉ាស់! ទេព បូព្រឹក្ស និង G-devith ថតរូប Pre-wedding សមគ្នាអត់?

តារាចម្រៀង២ដួងដែលកំពុងបង្ហាញភាពផ្អែមល្ហែម នៅលើ Facebook គឺលោក G-Davith និង កញ្ញា ទេព បូព្រឹក្ស បានធ្វើអោយមហាជនជាច្រើនមានការសង្ស័យរវាងទំនាក់ទំនងរបស់អ្នកទាំង២។ ថ្មីៗនេះដែរ កញ្ញា ទេព បូព្រឹក្ស ក៏បាន Surprise ខួបកំណើត និងថែមទាំងបានជួយសម្តែងនៅក្នុងការប្រគុំតន្រ្តីសប្បុរសធម៌របស់ G-devith ថែមទៀតផង។

ជាក់ស្តែងតារាចម្រៀងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសារតែរូបថត pre-wedding ដែល ទេព បូព្រឹក្ស និង G-devith បានថតជាមួយគ្នា។ ក៏មានការចោតជាសំនួរថាអ្នកទាំងពីរកំពុងមានដំណឹងល្អឬយ៉ាងណា? ប៉ុន្តែនេះគ្រាន់តែជាការថតស្ពតឲ្យ Win Samangka សម្អាងការតែប៉ុណ្ណោះ។ យ៉ាងណាមិញក៏រូបថត pre-wedding បែបនេះធ្វើឲ្យអ្នកគាំទ្រកោតសរសើរថាអ្នកទាំងពីរពិតជាសាកសមគ្នាមិនតិចទេ៕

លទ្ធផលបណ្តោះអាសន្នគិតត្រឹមព្រឹកនេះ ប្រទេសហ្វីលីពីនកំពុងនាំមុខគេ ឯកម្ពុជាយើងកំពុងស្ថិតនៅលំដាប់ទី…...

ក្នុងការប្រកួត Miss Grand International ២០១៧ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម នៅយប់ថ្ងៃទី១២ ខែតុលា នេះក្នុងវគ្គប្រកួតឈុតប្រពៃណីជាតិស្អាតបំផុត។ ក្នុងនោះ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” លើឆាកអន្តរជាតិទៅកាន់ពិភពលោក។ ដូចដែលយើងបានដឹងហើយថា លទ្ធផលពានរង្វាន់កិត្តិយស Best National Costume Award គឺជាពិន្ទុដែលបូករួមជាមួយនឹងការ Vote គាំទ្រ។



ក្រោយរំលងផុតថ្ងៃទីមួយ នៃការសរុបលទ្ធផល ប្រទេសកម្ពុជាយើងគឺស្ថិតជាប់ជាប្រទេសទាំង ១៥ ដែលទទួលបានពិន្ទុខ្ពស់បំផុត។ ដោយគិតមកដល់វេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៤ នេះ ឈុតជាតិរបស់ខ្មែរគឺស្ថិតក្នុងលំដាប់ពិន្ទុទី ២ ដោយក្នុងនោះមានដូចជា៖ ១. ហ្វីលីពីនទទួលបានការ Like 241k និង share 291k ២.កម្ពុជាទទួលបានការ like 180k និង share 312k ៣.ឥណ្ឌូនេស៊ីទទួលបានការ Like 140k និង share 606k ៤.វៀតណាមទទួលបានការ like 86k និង share 410k ៥.ឡាវទទួលបានការ like 69k និង share 83k

គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមជួយផ្ដល់ពិន្ទុចំពោះឈុត National Costume នៃបេក្ខនារី Miss Grand លោកអ្នកគ្រាន់តែចុច LIKE និង SHARE ចំពោះរូបថតរបស់បេក្ខនារីនៅលើ Page Miss Grand International រឺចុចចូលទៅកាន់ Link Miss Grand International ដើម្បី Vote រហូតដល់ថ្ងៃទី១៥ ខែតុលា វេលាម៉ោង៩យប់។ ហេតុនេះ សូមជួយផ្តល់នូវការគាំទ្រឈុតប្រចាំជាតិ ” ទេវីក្រុងកម្ពុជាធិបតី ” នៃបេក្ខនារី ខ្លឹម ស្រីគា ដែលជា Miss Grand ដើម្បីកម្ពុជាទទួលបានជ័យលាភី៕





Powered by Blogger.
 
រក្សាសិទ្ធគ្រប់យ៉ាងដោយ CafeKhmer © ២០១៧