មកមើលប្រវត្តិដ៏កម្សត់របស់ Miss Grand កម្ពុជា ដែលធ្លាប់ត្រូវគេរិះគន់ថា ពុំស្អាត ពុំទាន់សម័យ ពុំឆ្លាតវ័យ


កញ្ញា ខ្លឹម ស្រីគា អាយុ ១៨ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ កញ្ញាបានក្លាយជា Miss Grand Cambodia ឆ្នាំ២០១៧ តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត Miss Grand International នៅប្រទេសវៀតណាម។ ក្រោយពីទទួលជ័យលាភីជា Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ទទួលនូវការរិះគន់ពីសំណាក់មហាជនមួយចំនួនថា កញ្ញាមានរូបសម្បត្តិ ពុំស្អាត ពុំទាន់សម័យ ពុំឆ្លាតវ័យ មិនសាកសមចំពោះតំណែងនេះ។ ប៉ុន្តែកាលពីយប់ថ្ងៃទី១២ ខែតុលា ក្នុងវគ្គប្រកួត “ឈុតតំណាងជាតិល្អបំផុត” កញ្ញា ខ្លឹម ស្រីគា បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” ជាមួយនឹងស្នាមញញឹមពោរពេញដោយភាពជឿជាក់ ធ្វើឲ្យមហាជនដែលធ្លាប់តែរិះគន់ បែរមកជាកោតសរសើរចំពោះសមត្ថភាព Miss Grand កម្ពុជា។

រួមជាមួយគ្នានោះផងដែលនៅថ្ងៃនេះយើងមកដឹងពីប្រវត្តិរបស់ កញ្ញា ខ្លឹម ស្រីគា ដែលបានតស៊ូក្លាយជា Miss Grand Cambodia 2017។ នាងជាយុវតីវ័យក្មេង ជាសិស្សវិទ្យាល័យធម្មតា ដែលកើតនៅក្នុងគ្រួសារដែលមានជីវភាពពុំសូវជាធូរធារ គេពុំសូវអោយតម្លៃ។ ដោយសារចង់ជួយក្រុមគ្រួសារ នាងក្រមុំ យុវតីវ័យក្មេងក៏បានចូលប្រលង Freshie Girl and Boy ឆ្នាំ២០១៧ តែមិនបានជោគជ័យ។ នាងជានារីសាមញ្ញចូលចិត្ត និយាយលេងច្រើន មិនចេះប្រកាន់ ឬឆ្មើងឆ្មៃ ទោះបីជាមនុស្សពុំសូវស្គាល់គ្នា។ ស្ថិតក្នុងវ័យពុំទាន់២០ឆ្នាំទេ តែនាងមានក្ដីស្រមៃ ហើយក៏មិនបោះបង់ នាងក៏បានចូលប្រកួតម្ដងទៀត គឺកម្មវិធី Miss Grand Cambodia 2017។

វាសនាពិតជាមើលមិនឃើញមែន នាងបានទទួលជ័យលាភីលេខមួយ ប៉ុន្តែការរិះគន់ក៏កើតឡើងទន្ទឹមគ្នា ថានាងពុំស្អាត មើលទៅពុំទាន់សម័យ ពុំឆ្លាតវ័យ។ តែមកដល់ពេលនេះស្រីគាបានផ្លាស់ប្ដូរយ៉ាងច្រើន ជាពិសេសនាងបានទទួលការរិះគន់ថាស្លៀកឈុតប្រពៃណីជាតិ មិនស្អាត ស្លៀកពាក់ពុំសមការប្រកួត ស្លៀករ៉ូបស្រែៗ តែនាងទទួលយកទាំងអស់ពុំដែលតបតម្ដងឡើង។ ពីយុវតីសិស្សវិទ្យាល័យ ពុំមានគេចាប់អារម្មណ៏ ប្រែរូបជាហង្ស តំណាងសាសន៍ខ្មែរ។ តំលៃអប់រំ: សូមកុំវាយតម្លៃមនុស្សលឿនពេក ទុកពេលខ្លះអោយគេ គេប្រហែលជាជោគជ័យមិនខាន។ សូមចូលរួមបោះឆ្នោតអោយ Miss Grand កម្ពុជាដោយគ្រាន់តែចុច link Miss Grand International ដើម្បី Vote៕



Share this video :

Post a Comment

 
រក្សាសិទ្ធគ្រប់យ៉ាងដោយ CafeKhmer © ២០១៧