
ក្រោយពីក្មួយស្រីតារាសម្តែង ដេនី ក្វាន់ ឈ្មោះ នាងល្អហួស ទទួលបាននូវប្រជាប្រិយភាពនៅតាមបណ្តាញសង្គមដោយសារតែមានរូបសម្រស់ស្រស់ស្អាតដូចតារាថៃ រហូតមានការផ្តល់រហ័សនាមថា Yaya ទី២។ ក្នុងនោះផងដែល នាងល្អហួស បានឡើងមកភ្នំពេញដើម្បីធ្វើការថត និងធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី សុីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ PNN។
ដោយកាលពីម្សិលមិញនេះលោក ប៉ែន ចំរ៉ុង ជាពិធីករ បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដោយសារតែភាពគួរឲ្យខ្នាញ់របស់ក្មេងស្រី Yaya ទី២ នេះធ្វើឲ្យលោក ប៉ែន ចំរ៉ុង សុំធ្វើជាឪពុកធម៌ ដោយលោកបានធ្វើការថតរូប និងសរសេរនៅលើគណនីអុីស្តាក្រាមថា៖ ល្អហួស បានក្លាយជាកូនធម៍ខ្ញុំហើយ សប្បាយចិត្តណាស់ ដូចណាស់៕







ប្រភព Komsan KhmerNote
Post a Comment